(បន្ទាយមានជ័យ)៖ អាងរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកមកប្រគល់ជូនដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់អាវរងានេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា អាវរងារបស់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ត្រូវបាននាំមកចែកជូនកម្លាំងអាវុធហត្ថនាពេលនេះមានចំនួន៦០អាវ ហើយការចែកជូនជារៀងរាល់ឆ្នាំ សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់កម្លាំងអាវុធហត្ថ។ លើសពីនេះទៀតសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាពរស់នៅរបស់គ្រួសារ ប្រពន្ធកូនកម្លាំងយើងផងដែរ។

សូមជម្រាបថា សម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សម្តេចតេជោ តែងតែផ្គត់ផ្គង់រាល់តម្រូវការរបស់កងកម្លាំងមិនដែលឱ្យខ្វះនោះឡើយទាំងសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមទាំងអាវរងា អាវភ្លៀងទៅតាមរដូវ។

ជំនួសមុខឱ្យកម្លាំងអាវុធហត្ថខេត្តរតនគិរីទាំងអស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណសម្តេចទាំងពីរយ៉ាងជ្រាលជ្រៅបំផុតទឹកចិត្តសប្បុរសធម៌របស់ប្រមុខរាជរដ្ឋាភិបាល ដោយសន្យាថាកម្លាំងអាវុធហត្ថត្រូវ អនុវត្តឱ្យបានជាដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់៕