(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាប់ផ្តើមជួសជុលបល្ល័ង្កបដិមាព្រះអង្គចេក-ព្រះអង្គចមឱ្យមានសោភ័ណភាពឡើងវិញ។ ទន្ទឹមនឹងការជួសជុលនេះ ក្រសួងនឹងផ្អាកការចូលគោរពបូជាចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីឱ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបំពេញការងារ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបានបញ្ជាក់ថា ភ្ញៀវជាតិ និងអន្តរជាតិ នឹងអនុញ្ញាតឱ្យចូលគោរពបូជានៅបដិមាព្រះអង្គចេក និងព្រះអង្គចមឡើងវិញ ក្រោយពេលជួសជុលរួចរាល់៕