(ភ្នំពេញ​)៖ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ (គិត​ត្រឹម​ម៉ោង១៦​ល្ងាច) ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៩​ករណី ឃាត់​មនុស្ស២២​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់១២​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន (ice) ៥៥.៩២​ក្រាម​, ៣​កញ្ចប់​ធំ និង៨​កញ្ចប់​តូច​ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពដដែលបញ្ជាក់ទៀតថា ​ទីតាំង​ដែល​ប​ង្រា​ប​បានរួម​មាន​ ខេត្តកំពត​ប​ង្ក្រា​ប១​ករណី​ ឃាត់ខ្លួនម្នាក់, បាត់ដំបង​ ប​ង្ក្រា​ប១​ករណី ឃាត់ខ្លួន៣​នាក់, តាកែវ ប​ង្ក្រា​ប១​ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង ប​ង្ក្រាប៣​ករណី ឃាត់ខ្លួន៩​នាក់, កែប ប​ង្ក្រា​ប១​ករណី ឃាត់ខ្លួនម្នាក់, ឧ​ត្ត​រ​មានជ័យ ប​ង្ក្រា​ប១​ករណី​ឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំ​ប​ង្ក្រា​ប១​ករណី ឃាត់ខ្លួន៦​នាក់​៕