(ថៃ)៖ យ៉ាងហោចណាស់មានពលករខ្មែរ ៦នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្រះកែវ ប្រទេសថៃ នាវេលាទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសាររថយន្តបុកដឹកពលករទាំងនោះ បុកបង្គោលភ្លើងរួចផ្លោងទៅធ្លាក់ចូលជ្រឡងផ្លូវ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា លោកបានទទួលព័ត៌មានបឋមចំពោះរឿង គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ប៉ុន្តែខាងក្រសួងការបរទេសកម្ពុជា កំពុងទំនាក់ទំនងដើម្បីសុំរបាយការណ៍ ពីស្ថានអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ៕