(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,០០៦ករណី ឃាត់មនុស្ស ១១,៨១៩នាក់ (ស្រី៧៣៨នាក់)៕