(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ «ប្រៃសណីយ៍សម្រាប់ភពផែនដី​» ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ មានរៀបចំវេទិកាប្រៃសណីយ៍លើកទី១ និង ពិព័រណ៍សេវាប្រៃសណីយ៍ ដោយសហការជាមួយប្រៃសណីយកម្ពុជា ក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ និងអង្គការអន្តរជាតិនានា នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវាប្រៃសណីយ៍ សាធារណជនអាចអញ្ជើញចូលរួមដោយសេរី៕