(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៩,៩៧៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៨,១០៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៨០៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៥៨៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,១១៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧១,៣៥៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,២០៣,៥៣០នាក់, ដូសទី៤ចំនួន ៤,៣៥១,១២៧នាក់ និងដូសទី៥ចំនួន ៩០០,៦៩៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕