(កំពង់ចាម)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យ-វាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម, លោកមេបញ្ជាការរង,លោកនាយ-នាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យ, លោកប្រធាន-អនុប្រធានកងឯកភាពចំណុះ, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌ-ក្រុង-ស្រុក និងយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៣ ចំនួន១៤នាក់៕