(បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី៤​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បានអញ្ជេីញជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន២២៧គ្រួសារ​ នៅស្រុកភ្នំស្រុក​ និងស្រុកព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ហ៊ុន សែន ​ដែលតែងតែចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋ​ គឺជាការលំបាករបស់ថ្នាក់ដឹកនាំ​ ដែលត្រូវចាំបាច់ត្រូវតែរួមគ្នាគិត​ និងដោះស្រាយ​ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ឬគ្រួសារណាមួយជួបការលំបាក​ យេីងបានដឹង​ មិនដោះស្រាយនោះទេ។

ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកេីតមានឡេីងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ​ ពិសេសត្រូវថែទាំសុខភាព​ មនុស្សចាស់​ និងកុមា​រ​ ជាប់ជាប្រចាំ​ ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯងជាដាច់ខាត​ ហេីយអាជ្ញាធរដែនដី​មានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជេីងការជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់​ ត្រៀមឱសថ​ ថ្នាំសង្កូវ​ និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្ម​ពេលទឹកស្រុកចុះទៅវិញ​ ដេីម្បីសម្រួលការងាររកស៊ីទទួលទាន​ និងដាំដុះ​របស់ប្រជាពលរដ្ឋ​។

ក្នុងឱកាសនោះ​ដែរ​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ​ចែកជូនប្រជាពលរដ្ឋ ដេីម្បីសម្រាលនូវការដល់ប្រជាពលរដ្ឋ​ចំនួនសរុប២២៧គ្រួសារ នៅស្រុកភ្នំស្រុក​ និងស្រុកព្រះនេត្រព្រះ​ ដោយក្នុងមួយគ្រួសារៗទទួលបាន​អង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល, ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម, ក្រុមគ្រូពេទ្យថវិកា​នៅស្រុកទាំងពីរក្នុងស្រុកៗ២០មុឺនរៀល, ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល, ស្រុកភ្នំស្រុក​ នគរបាល​ កងរាជអាវុធហត្ថ​ ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា ៥០មុឺនរៀល និងយុវជនសសយក ថវិកា៣០មុឺនរៀល៕