(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសលើកពេលការរៀបចំពិធីអុំទូក ក្នុងខេត្តនៅឆ្នាំ២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី៩-១០ ខែតុលា ខាងមុខនេះ ដោយសារតែទឹកស្ទឹងសែនកំពុងហក់ឡើងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដោយកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឱ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ»។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឱ្យរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មី៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖