(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៧,៩១១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៧,៣១៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៧០២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៣៧០នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៩៥៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧០,៥៦៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៩៤,១៣៧នាក់, ដូសទី៤ចំនួន ៤,៣៣៥,០៨០នាក់ និងដូសទី៥ចំនួន ៨៨៥,២៧៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕