(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤,៨៤៣ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ១១,៤៣១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បង្ក្រាបសរុប៤,៨៤៣ករណី ឃាត់ខ្លួន១១,៤៣១នាក់ (ស្រី៧០៦នាក់) ជនបរទេស១៩២នាក់ (ស្រី២៣នាក់) មាន៨សញ្ជាតិ។

១៖ ជួញដូរ២,៣៧៨ករណី ឃាត់ខ្លួន៤,៧៣៩នាក់(ស្រី៣៧២នាក់)
២៖ ដឹកជញ្ជូន រក្សាទុក៧៥៨ករណី ឃាត់១,២៦០នាក់ (ស្រី៦៦នាក់)
៣៖ ផលិតកែច្នៃ៩ករណី ឃាត់២៦នាក់
៤៖ ចាត់ចែងសម្រួល៩ករណី ឃាត់១៦នាក់ (ស្រីម្នាក់) និងដាំដុះ២៥ករណី ឃាត់៥នាក់
៥៖ បើកបរក្រោមឥទ្ឋពល២៩ករណី ឃាត់៣០នាក់
៦៖​ ប្រើប្រាស់១,៦៣៥ករណី ឃាត់៥,៣៥៥នាក់ (ស្រី២៦៧នាក់)

ការបង្រ្កាបរយៈពេល៩ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៦តោន ២៥៥គីឡូក្រាម, កញ្ឆា៣២,៣១៧ដើម, កញ្ឆាសួតជា៤២គីឡូក្រាម, ល្បាយសារធាតុផ្សំកេតាមីន ជាង៤តោន៧៧៥គីឡូក្រាម, សារធាតុផ្សំគីមី៤៧៦តោន ១១២គីឡូក្រាម៕