(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីបើកសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ (13th ASEAN Connectivity Symposium) នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

សន្និសីទនេះក៏មានការចូលរួមពី លោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន និងលោកបណ្ឌិត Hidetoshi Nishimura នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៉ីបូព៌ា (ERIA) ផងដែរ៕