(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

តាមក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ កិច្ចប្រជុំចំនួន០៣ បានដំណើរការតាមរបៀបវាវៈដែលបានគ្រោងទុក ដែលមានការងារដូចខាងក្រោម៖

*ទី១៖ កិច្ចប្រជុំគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន-អាលី្លម៉ង់ ស្តីពី ជីវចម្រុះ លើកទី ៨ (the 8th Program Steering Committees Meeting on ASEAN-Germany cooperation on Biodiversity)។

*ទី២៖ កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើគម្រោង BCAMP កិច្ចសហប្រតិបត្តិការនៃអាស៊ាន-អឺរ៉ុប លើកទី ៥ (The 5th Program Steering Committee in ASEAN-EU BCAMP Project)
*ទី៣៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអាស៊ានស្តីពីជីវចម្រុះ លើកទី ២៤ (The 24 Meeting of ACB GB)។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ខាងមុខ គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅខេត្ដសៀមរាប។ កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្រ្តីបរិស្ថានមកពីប្រទេសដែលជាសមាជិកអាស៊ានទាំង១០ ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន សហរដ្ឋអាមេរិច សហភាពអឺរ៉ុប៕