(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូប ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក។

តាមរយៈសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ពលបាលឯក ឈុន ស៊ីដេត និងពលទោ វាន់ ថុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀលផងដែរ៕