(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយយោធាបានឃាត់ខ្លួនពលករចំនួន៦នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។

លោក សួង សៅ បានឲ្យដឹងថា កម្លាំង​ប៉ុស្ដិ៍​ចំបក់៥នាក់ ដឹង​នាំ​ដោយ​លោកវរសេនីយ៍ត្រី​ ប៊ុន​ គុន​ នាយប៉ុស្តិ៍​នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ៨១៥ សហការ​ជាមួយកម្លាំង​យោធា​ផ្នែក​សឹង​រង​ស្រុក​មម៉ាឡៃ និងកម្លាំង​យោធា​ផ្នែក​សឹង​រងក្រុង​ប៉ោយប៉ែត​ បាន​ទប់​ស្កាត់​ប្រជាពលរដ្ឋ​បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ​ចំនួន​ ០៦នាក់​ (ស្រី​០២នាក់​) ត្រង់​ចំណុច​​ភូមិ​ល្វា​ ឃុំបឹងបេង​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​។

លោកថា ពលករទាំងនេះមានទីលំនៅក្នុងខេត្តកំពង់​ចាម​។ បន្ទាប់ពីសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕