(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ត្រី វិញ ង៉ុកហា ប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

ជំនួបនេះដែរត្រូវបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអង្គភាពទាំង២ផងដែរ៕