(ភ្នំពេញ)៖ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ទូរទស្សន៍ SUHD ស៊េរី ២០១៦ ថ្មី ដ៏ទំនើបបានផ្តល់នូវបទពិសោធន៍ថ្មីកាន់តែល្អជាងមុន ដល់អ្នកប្រើប្រាស់ ហើយវាក៏ជាឧបករណ៍កម្សាន្តតែមួយគត់ ដែលប្រើបានច្រើនយ៉ាង និងមានភាពអស្ចារ្យ ដែលបំពាក់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងការរចនារូបរាងដ៏ស្រស់ស្អាតរបស់ទូរទស្សន៍។ 

សាមសុងបានបំពាក់នូវប្រព័ន្ធ Quantum dot display សម្រាប់ទូរទស្សន៍ SUHD ស៊េរី ២០១៦ ដែលអាចឲ្យអតិថិជន ទទួលបាននូវរូបភាពច្បាស់ល្អ ពណ៌ធម្មជាតិពិតៗ ដែលជាគំនិតច្នៃប្រឌិតដ៏ថ្មីស្រទ្បាងក្នុងសម័យកាលនេះ។ 

បើប្រៀបធៀបជាមួយនឹងទូរទស្សន៍  SUHD ស៊េរី ២០១៥  ទូរទស្សន៍សាមសុងស៊េរីថ្មីនេះ ផ្តល់ជូនលោកអ្នកនូវរូបភាពភ្លឺថ្លាច្បាស់ ហើយថែមទាំងមិនសូវស៊ីភ្លើងខ្លាំងដូចទូរទស្សន៍ ដ៏ទៃទៀតដែលកំពុងមាននៅលើទីផ្សារ។ គ្រប់ទូរទស្សន៍  SUHD ស៊េរី ២០១៦ ទាំងអស់ថែមទាំងមានប្រព័ន្ធ 1000 HDR ដែលធ្វើឲ្យរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ទោះជាអ្នកប្រើប្រាស់មើលទូរទស្សន៍នៅក្នុងកន្លែង ដែលមានពន្លឺភ្លឺខ្លាំងប៉ុណ្ណាក៏ដោយ។ 

សម្រាប់អតិថិជនដែលចូលចិត្តទស្សនាភាពយន្តហូលីវូដ ទូរទស្សន៍  SUHD ស៊េរី ២០១៦ ពិតជាជម្រើសមួយដ៏ល្អ បំផុតដែលមិនគួរមើលរំលង។  ទូរទស្សន៍  SUHD ស៊េរី ២០១៦ ផ្តល់នូវពណ៌រូបភាពច្បាស់ជាមុនរហូតទៅ ២៥ភាគរយ បើប្រៀបធៀបទៅនឹងទូរទស្សន៍ស៊េរីមុនៗ។ ដោយសារតែទូរទស្សន៍នេះផ្តល់ជូននូវរូបភាពច្បាស់ល្អ ទើបក្រុមអ្នក ផលិតភាពយន្តនៅហូលីវូដដូចជា 20th Century Fox ជាដើមបានខិតខំធ្វើឲ្យគុណភាពនៃភាពយន្តមានកម្រិតខ្ពស់ដែលអាចមើលបានតាមរយៈទូរទស្សន៍សាមសុង SUHD។ បន្ថែមពីនេះទៀត សាមសុងក៏បានបំពាក់នូវអេក្រង់ការពារចំណាំងផ្លាតដែលមានឈ្មោះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី ២០១៦ ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍ រំខានដល់ការទស្សនារបស់អ្នកប្រើប្រាស់។

សាមសុងក៏បានកែលម្អទូរទស្សន៍នេះ ដោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរករឿងភាគផ្សេងៗចេញពីប្រភពណាក៏ដោយដែលអ្នកចូលចិត្តតាមរយៈការជ្រើសរើសនៅលើអេក្រង់ដំបូង។ ប្រភពទាំងនេះរួមបញ្ចូលទាំងប្រព័ន្ធខ្សែកាប និងអ៉ីធឺណិត ហើយថែមទាំងអាចភ្ជាប់ជាមួយឧបករណ៍ផ្សេងៗដូចជា ឧបករណ៍លេងហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray ដើម្បីទស្សនាជាដើម។ 

ការច្នៃប្រឌិតថ្មីមួយទៀតជាមួយនឹងទូរទស្សន៍សាមសុង SUHD ស៊េរី ២០១៦ គឺថាអ្នកប្រើប្រាស់មិនចាំបាច់ប្រើ តេឡេបញ្ជាច្រើនក្នុងពេលតែមួយនោះឡើយ មិនថាពេលដែលភ្ជាប់ទៅជាមួយប្រអប់សម្រាប់ភ្ជាប់បណ្តាញអ៉ីធឺណិត ម៉ាស៊ីនហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray។ ឥឡូវនេះ អ្វីគ្រប់យ៉ាងអាចដំណើរការបានដោយគ្រាន់តែប្រើតេឡេបញ្ជាតែមួយប៉ុណ្ណោះ។  ទូរទស្សន៍សាមសុង SUHD ស៊េរី ២០១៦ ជាទូរទស្សន៍តែមួយគត់ដែលអាចឲ្យអតិថិជនទទួលបាននូវរូបភាពល្អពិតៗ ភ្លឺច្បាស់ ប្រើប្រាស់បានច្រើនយ៉ាង ហើយមានរូបរាងល្អប្រណីត។ ទូរទស្សន៍សាមសុងស៊េរី ២០១៦ នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០១៦ នេះ៕