(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ និងជាសះស្បើយ ៩នាក់

២៖ តំបន់នៅអ៊ុយក្រែនដែលគ្រប់គ្រងដោយកងទ័ពរុស្ស៉ី ចាប់ផ្តើមដំណើរការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកនៃប្រទេសរុស្ស៉ី

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

៤៖ អ៉ីរ៉ង់នឹងចូលរួមការធ្វើសមយុទ្ធយោធា ជាមួយរុស្ស៉ីនិងចិន នៅមហាសមុទ្រឥណ្ឌាក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូង នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី នឹងបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនបន្តទៀត

៥៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងពិចារណាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅចុងឆ្នាំនេះ

៦៖ សហរដ្ឋអាមេរិក ទទូចឲ្យមានចំណាត់ការរបស់ UN លើរបបយោធាមីយ៉ាន់ម៉ា

៧៖ អគ្គលេខាធិការ UN រីករាយចំពោះសកម្មភាព ចូលរួមរក្សាសន្តិភាពរបស់កម្ពុជា

៨៖ លោក បៃដិន និងប្រធានាធិបតីហ្វីលីពីន ពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជំនួបទល់មុខលើកដំបូង

៩៖ កម្ពុជា និងបង់ក្លាដេស មានបំណងធ្វើពាណិជ្ជកម្មសេរី ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម

១០៖ ប្រព័ន្ធចំណាងផ្លាត លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជួយឱ្យការបើករថយន្តពេលយប់ មិនជួបការលំបាកនោះឡើយ

១១៖ លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រជាជនរុស្ស៉ី ងើបធ្វើបាតុកម្មប្រឆាំងការកែនទ័ពរបស់លោក ពូទីន

១២៖ អ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ចេញសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះសេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហម ដែលផ្តន្ទាទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

១៣៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ឡើងថ្លែងការពារប្រទេសលោក ចំពោះមុខកំហឹងពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសង្រ្គាមនៅអ៊ុយក្រែន

១៤៖ សហភាពសហជីពការងារកម្មករកម្ពុជា ចេញញត្តិគាំទ្រចំពោះការផ្តល់ប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារ

១៥៖ វិភាគអន្តរជាតិ៖ ហេតុអ្វីរុស្សុី ប្រញាប់ធ្វើប្រជាមតិ «លេបយកទឹកដី» អ៊ុយក្រែន?

១៦៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៤.៤លាននាក់ និងស្លាប់ជាង៣៥.៧ម៉ឺននាក់

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,១៩១,០២៧នាក់, ដូសទី៣ចំនួន ១០,១៦០,០១៩នាក់, ដូសទី៤ចំនួន ៤,២៧៥,១៧៩នាក់ និងដូសទី៥ចំនួន ៨៣២,៨៦៧នាក់ (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ SoftBank គ្រោងពិភាក្សាជាមួយ Samsung ដើម្បីទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Arm

២៖ រោងចក្រផលិតរថយន្តអគ្គិសនី Tesla ក្នុងប្រទេសចិនកំពុងត្រៀមខ្លួនផលិតរថយន្តខ្ទង់ ២០,០០០ ក្នុងមួយសប្តាហ៍

៣៖ តារាល្បីកូឡំប៊ី Shakira ទម្លាយរឿងបែកបាក់ ជាមួយកីឡាករ Gerard Pique ចំពេលកំពុងមានបញ្ហាផ្លូវច្បាប់រឿងគេចពន្ធ ក្នុងប្រទេសអេស្ប៉ាញ

៤៖ Giroud ក្លាយជាកីឡាករចាស់ជាងគេដែលរកបានគ្រាប់បាល់ឲ្យបារាំង ពេលបំបាក់អូទ្រីស

៥៖ លោក Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹក ក្លិបលេងនៅលីគទី២ អ៉ីតាលី Benevento

៦៖ Man United ប្រកាសខាតបង់ប្រាក់សុទ្ធជាង ១១៥លានផោនសម្រាប់រដូវកាល ២០២១-២២


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)