(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តតាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទាំងអស់នៅតាមគោលដៅទេសចណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដោយត្រូវកំណត់ចំនួនភ្ញៀវទេសចរឱ្យសមមាត្រទៅនឹងទំហំទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពជូនភ្ញៀវ។

ក្រោមនេះជាវីដេអូណែនាំរបស់ក្រសួងទេសចរណ៍៖