(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​ (​យប់​៦​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ រង​របួសធ្ងន់​៥​នាក់​ របួសស្រាល​ម្នាក់ នេះបើយោតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង​,​ រថយន្ត​ធុន​តូច​២,​ រថយន្ត​ធុន​ធំ៣​គ្រឿង​ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៤​លើក​,​ ប្រជែង​១​លើក​, ​មិន​ប្រកាន់​ស្តាំ​២​លើក​, ​បត់​គ្រោះថ្នាក់​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់។​

​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,០៥៩​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,៣៨៦​គ្រឿង​ និង​ពិន័យ​សរុប​១,៦៧៣​គ្រឿង​៕​