(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនស្នងការនគរបាលខេត្តចំនួន២រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ស្នងការខេត្តចំនួន២រូប ដែលត្រូវបានតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ នោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ
*ទី២៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖