(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជា​ច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ និងជាសះស្បើយ៩នាក់

២៖ លោក ហ្សេលេនស្គី សន្យាថានឹងមិនបន្ធូរដៃឡើយ ខណៈសម្ព័ន្ធមិត្តបារម្ភពីការសងសឹករបស់រុស្ស៉ី

៣៖ សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៉ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គម ដែលត្រូវតែដោះស្រាយបន្ទាន់

៤៖ ប្រធានាធិបតីអ៉ីរ៉ង់ អំពាវនាវជាថ្មីឲ្យមានការធានា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនដំណើរទស្សនកិច្ចនៅ UN

៥៖ សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» បន្តដំណើរការចែកជូនដោយឥតគិតថ្លៃឡើងវិញ ចាប់ពីថ្ងៃស្អែកនេះ

៦៖ លោក ចូ បៃដិន បញ្ជាក់ជាថ្មីថា កងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា

៧៖ គណៈរដ្ឋមន្ដ្រីលើកពេលកិច្ចប្រជុំពេញអង្គ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ ទៅពេលក្រោយវិញ

៨៖ ម៉ាល់ឌីវ រំពឹងថាសហរដ្ឋអាមេរិក នឹងបើកស្ថានទូតលើទឹកដីរបស់ខ្លួន នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៤.៣លាននាក់ និងស្លាប់ជាង៣៥.៧ម៉ឺននាក់

១០៖ តើអង់គ្លេសមិនអញ្ជើញមេដឹកនាំណាខ្លះ ក្នុងព្រះរាជពិធីបុណ្យ ព្រះសពមហាក្សត្រិយ៍ អេលីហ្សាបែតទី២?

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,១៨៧,៩០៤នាក់, ដូសទី៣ចំនួន ១០,១៣៩,០២១នាក់, ដូសទី៤ចំនួន ៤,២៣៥,៦៣៧នាក់ និងដូសទី៥ចំនួន ៨១០,៣៦៨នាក់ (គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២)

១២៖ ក្រុមតាលីបង់ ប្រកាសពីដំណឹងនៃការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនរថយន្តធំជាងគេទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២

២៖ ByteDance មេធំរបស់ TiKTok គ្រោងប្រកាសបង្ហាញកាសប្រភេទ VR ថ្មីនៅសប្តាហ៍នេះ

៣៖ ភាគហ៊ុនរបស់ Facebook កំពុងតែធ្លាក់ចុះជាខ្លាំងក្នុងសប្តាហ៍នេះ

៤៖ ក្រុមគោព្រៃជំទង់កម្ពុជា បញ្ចប់ការប្រកួតជម្រុះ AFC U20 ដោយមិនស្គាល់ជ័យជម្នះ

៥៖ Nwaneri របស់ Arsenal ក្លាយជាកីឡាករក្មេងជាងគេ ក្នុងប្រវត្តិសាស្រ្ត Premier League

៦៖ Real Madrid ឡើងកំពូលតារាង La Liga ក្នុងចំណោម ៦ប្រកួតលេងមិនចាញ់

៧៖ តួឯកក្នុងរឿង «Squid Game» លោក Lee Jung-jae ត្រឡប់មកទឹកដីកំណើតវិញ ជាមួយពានរង្វាន់ «តារាសម្តែងឆ្នើម» ពីកម្មវិធី «Emmy Awards»


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)