(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត Starex បណ្ដាលឱ្យអ្នកសារព័ត៌មានម្នាក់ ស្លាប់នៅនឹងកន្លែង ខណៈភាគីអ្នកបើករថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅផ្លូវបំបែកជាបួន ក្នុងបរិវេណដីអភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង០៩៖៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ភាគីខាងម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1FD-9887 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ឌី រៀ ជាអ្នកយកព័ត៌មានរបស់សារព័ត៌មាន «កម្ពុជាថ្មី»។

ចំណែករថយន្តម៉ាក Hyandai Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B-5858 បើកបរដោយបុរសមិនទាន់ស្គាលអត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ស្រះចក។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះយករថយន្តនិងម៉ូតូ ត្រូវបានទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕