(ព្រះសីហនុ)៖ មេធាវី សាន សុផា អ្នកតំណាងដោយអាណត្តិ សួនឧស្សាហកម្មកំពង់សីលា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញលិខិតបំភ្លឺមួយ ក្រោយពីមានការបំភ្លៃព័ត៌មាន ដែលបានចុះផ្សាយតាមសារព័ត៌មានមួយចំនួន ដោយកុហកដល់សាធារណជនថា សួនឧស្សាហកម្មកំពង់សីលា បានធ្វើរបងបិទផ្លូវចាស់ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្លងកាត់ក្នុងដី សួនឧស្សាហកម្មកំពង់សីលា ទៅដីគ្រួសាររបស់ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ និងដីរបស់ក្រុមហ៊ុន SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD ដែលនៅពីខាងក្រោយ សួនឧស្សាហកម្មកំពង់សីលា និងជាប់ផ្លូវល្បឿនលឿន។

ក្នុងលិខិតបំភ្លឺបានបញ្ជាក់ថា ការណ៍នេះ ធ្វើឲ្យមានការភាន់ច្រឡំពីសាធារណជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះអាជីវកម្ម របស់សួនឧស្សាហកម្មកំពង់សីលា៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺ មេធាវី សាន សុផា អ្នកតំណាងដោយអាណត្តិ សួនឧស្សាហកម្មកំពង់សីលា៖