(ភ្នំពេញ)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, លោក ម៉ួង ប៉ាង អភិបាលរងខេត្ត និងលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បាននាំយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម នៃមូលនិធិជាតិជំនួយសង្គម និងប្រាក់សោធនសល់ក្នុងគណនីធរនាគារ ជូនដល់គ្រួសារសពនិវត្តជន ចំនួន ៣៧,៨១៣,៦០០៛ ជូនដល់គ្រួសារសព លោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណ:ភាព។ ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១. សេចក្តីចម្លងសំបុត្រមរណ:ភាព
២. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ

បើលោកអ្នកមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕