(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) នឹងបើកវគ្គបង្រៀនថតរូបអាជីពក្នុងវិជ្ជាជីវៈអ្នកព័ត៌មាន ក្នុងពេលឆាប់ៗនេះ ហើយការចុះឈ្មោះទទួលសិស្ស នឹងធ្វើឡើងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

វគ្គសិក្សាជំនាញផ្នែកថតរូបរបស់ FTC បង្រៀនដោយ លោក ហេង ស៊ីនិត្យ ដែលជាអ្នកថតរូបក្នុងអាជីពសារព័ត៌មាន ឲ្យបណ្ដាសារព័ត៌មានអន្តរជាតិធំៗអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គសិក្សាដោយមានការបង់ថ្លៃនេះ នឹងបង្រៀនរៀងរាល់រសៀលថ្ងៃសោរ៍ ចុងសប្តាហ៍ រយៈពេល៣ខែ។ វគ្គសិក្សានេះ នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn