(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ និងជាសះស្បើយ១២នាក់

២៖ សហរដ្ឋអាមេរិក ចោទរុស្ស៉ីថាចាយលុយ ៣០០លានដុល្លារ ដើម្បីលូកលាន់កិច្ចការបោះឆ្នោត នៅបរទេស

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងជាមួយប្រទេសជាដៃគូសេដ្ឋកិច្ច តំបន់ និងសកលលោក

៤៖ តុលាការធម្មនុញ្ញថៃនឹងសម្រេច ជោគវាសនាជានាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅចុងខែកញ្ញានេះ

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវគិតគូរបន្ថែម និងឆ្លើយតបឲ្យទាន់ពេល ទៅនឹងនិន្នាការថ្មីៗដែលកើតមានឡើង

៦៖ ម៉ាឡេស៉ីសម្រេចជំនួសទោសប្រហារជីវិត ដោយការដាក់ទោសតាមវិធីផ្សេង សម្រាប់បទល្មើសមួយចំនួន

៧៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀង RCEP ត្រូវតែមានលេខាធិការដ្ឋានមួយដែលឯករាជ្យ និងម្ចាស់ការ ដើរតួសម្របសម្រួល ជំរុញ និងពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ខណៈកម្ពុជាចាំទទួលយកលេខាធិការដ្ឋាននេះ

៨៖ Reuters: សហរដ្ឋអាមេរិក កំពុងពិចារណាលើកញ្ចប់ទណ្ឌកម្មប្រឆាំងចិន ជុំវិញបញ្ហាតៃវ៉ាន់

៩៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានគួរពិចារណា លើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌ «កិច្ចព្រមព្រៀងបៃតងអាស៊ាន»

១០៖ ប្រធានាធិបតីប្រេស៊ីល លោក បុលសូណារ៉ូ ថានឹងចូលនិវត្តន៍ បើចាញ់ការបោះឆ្នោតនៅខែតុលា

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ខណៈពិភពលោកប្រឈមឧបសគ្គច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងវិធានការមួយចំនួនទៀត

១២៖ ប្រមុខ UN៖ មនុស្សជាតិកំពុងដើរលើទិសដៅខុស លើការប្រែប្រួលអាកាសធាតុ ដោយសារតែញៀននឹងឥន្ធនៈហ្វូស៊ីល

១៣៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ

១៤៖ លោក ពូទីន អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ ក្រោយការផ្ទះអាវុធដ៏សាហាវរវាងអាស៊ែបៃហ្សង់ និងអាមេនី

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Foxconn និង Vedanta បោះទុនរួមគ្នាជាង ១៩ពាន់លានដុល្លារបង្កើតរោងចក្រថ្មី

២៖ Google កំពុងប្រឈមមុខនឹងសំណងផ្លូវច្បាប់ជាង ២៥ពាន់លានដុល្លារ នៅក្នុងចក្រភពអង់គ្លេស និង ហូឡង់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)