(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំតុមូល រវាងអង្គការសង្គមស៊ីវិលចិន-កម្ពុជា ប្រមាណ៥០អង្គការ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២១០៦នេះ នៅសណ្ឋាគារកំាបូឌីយ៉ាណា លោកស្រី Yu Xiaoxuan អគ្គលេខាធិការរង នៃមូលនិធិសន្ដិភាព និងអភិវឌ្ឍន៍នៃប្រទេសចិន បានថ្លែងឲ្យដឹងថា កិច្ចប្រជុំពិភាក្សាតុមូលនៅថ្ងៃនេះ ធ្វើឡើងដើម្បីពង្រឹងនូវចំណងមិត្ដភាព និងដោះស្រោះលើបញ្ហាវិនិយោគ កាន់តែស្អិតរមួតរវាងគ្នាទៅវិញទៅមក ។

លោកស្រីបន្ថែមថា «នេះមិនមែនជាលើកទីមួយទេ ដែលអង្គការសង្គមស៊ីវិលចិន-កម្ពុជា បានពិភាក្សា ជុំវិញការរកដំណោះស្រាយ ទៅលើបញ្ហាផ្សេង​ដែលជា​ក្ដីកង្វល់ ​ក្នុងការវិនិយោគរវាងគ្នាទៅវិញទៅមក ពិសេសការរឹតចំណងមិត្ដភាព រវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួត  ដោយធ្វើយ៉ាងណា ស្វែងរក​ចំណុចខ្វះ​ខាតពីគ្នាទៅវិញទៅមក»

លោកស្រីបន្ដថា កិច្ចប្រជុំតុមូលនេះ នឹងមាននៅលើកក្រោយៗ ជាបន្ដបន្ទាប់ទៀត ព្រោះថាកិច្ចប្រជុំនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ភាគីទាំងពីរ ទាំងទំហំការងារផ្សេងៗ ទាំងបញ្ហាដីធ្លី បរិស្ថាន ក្រៅពីការវិនិយោគ៕