(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការដោយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសហការបង្ក្រាបបទល្មើសល្បែង ស៉ីសង់គ្រប់ប្រភេទ នៅទូទាំងប្រទេស។ នេះបើតាមលិខិតបង្គាប់ការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតបង្គាប់ការយ៉ាងដូច្នេះថា «ត្រូវបានចាត់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម»

ខាងក្រោមនេះ ជាលិខិតបង្គាប់ការរបស់សម្ដេចក្រឡាហោម ស ខេង៖