(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះដាក់គ្រឿងចក្រ កាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីតំបន់ផ្សារបឹងព្រលឹត ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា។

លោក ហ៊ត គឹមនី បានឲ្យដឹងថា នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានបញ្ជាពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ភ្លាមៗលោកបានដឹកនាំយកគ្រឿងចក្រ ចុះកាយបើកមុខទឹក បង្ហូរចេញទៅប្រឡាយព្រំប្រទល់ព្រែកប្រា-ព្រែកថ្មី ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា។

លោកអភិបាលរង បានបញ្ជាក់ថា ខណៈនេះគ្រឿងចក្រកំពុងចុះកាយប្រឡាយ នឹងអាចរួចរាល់ ទឹកនឹងស្រកមិនខាន ដូច្នេះអាជ្ញាធរសុំការយោគយល់ពីប្រជាពលរដ្ឋ បើសិនជាទឹកពុំទាន់បានស្រក តាមការចង់បានរបស់បងប្អូន ប្រជាពលរដ្ឋនោះទេ ហើយរដ្ឋបាលខណ្ឌនឹងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យទឹកបានស្រក ដើម្បីសេចក្តីរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕