(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីតន្ត្រីសកលថ្មីរបស់ស្រាបៀរ Heineken ដែលមានឈ្មោះថា Live Your Music បានទទួលជោគជ័យ យ៉ាងគគ្រឹកគគ្រេងនៅភ្នំពេញ កាលពីចុងសប្តាហ៍មុន កម្មវិធី​ពិសេសនេះ នឹងបន្តដំណើរមកដល់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្ត របស់ម៉ាកសញ្ញានេះ ក្នុងការពង្រឹងវិស័យតន្ត្រីទូទាំងកម្ពុជា។

កម្មវិធីពិសេសនេះ គ្រោងនឹងប្រារព្ធធ្វើឡើងជាលើកទីពីរនៅក្លិប LV នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះចាប់ពីម៉ោង២១យប់តទៅ មានទីតាំងស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់លេខ៤ នៅក្នុងក្រុងព្រះសីហនុ។

កម្មវិធីតន្រ្តីផ្ទាល់ និងកម្សាន្តសប្បាយៗ ដែលមានឈ្មោះថា «Takeover» នៅក្លិប LV នឹងមានការចូលរួមសម្តែងពីឌីជេ Mizzkiya មកពីប្រទេសម៉ាឡេស៊ី និងកំពូល​តារាចម្រៀង Hip Hop ខ្មែរលោក Bross La ព្រមទាំងក្រុមរាំក្បាច់ប្លែកអស្ចារ្យ ដើម្បីបង្កបរិយាកាស នាពេលរាត្រីសែនសប្បាយរីករាយ ជាហូរហែរពេញមួយរាត្រី។

កម្មវិធីតន្រ្តីផ្ទាល់ Live Your Music របស់ស្រាបៀរ Heineken គឺជាស៊េរីនៃកម្មវិធីជាច្រើន ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប​ ចាប់ពីខែឧសភា ដល់ខែកក្កដា នៅតាមបណ្តាក្លិបល្បីៗ ក្នុងខេត្តក្រុងទាំងនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត នៃកម្មវិធីតន្ត្រីសកលថ្មីរបស់ ស្រាបៀរ Heineken ក្នុងគោលបំណងពង្រឹងខ្លួន នៅក្នុងវិស័យតន្ត្រីផ្ទាល់នេះឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងប្រទេសម្ពុជា។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធី Live Your Music ដែលនឹងប្រារព្ធធ្វើឡើងនៅកម្ពុជា សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/, #Heineken #LiveYourMusic #Cambodia៕