(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ក្នុងនោះករណីប្រើប្រាស់២៧ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី, ប្រេីប្រាស់៦ករណី និងជួញដូរ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៦៤០ករណី ឃាត់មនុស្ស១០,៩៨៤នាក់ (ស្រី៦៨២នាក់)៕