(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ បានចាប់វាយខ្នោះ​បុរសម្នាក់ ដែលបានជិះម៉ូតូ​ទៅរករឿង ជាមួយកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ នៅចំណុច​មុខស្ថានីយប្រេងតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារខឹងនឹងកម្លាំងសណ្ដាប់ធ្នាប់ ចាប់រថយន្តដឹកឥវ៉ាន់ និងដកកាំភ្លើង​បាញ់គ្រាប់កង់ ពីបក្សពួករបស់ខ្លួន។

មន្រ្តីអាវុធហត្ថបានឱ្យដឹងថា បុរសទំនើងខាងលើ មានមុខរបរជាអ្នក​បើករថយន្តដឹងឥវ៉ាន់ ដោយបានជិះម៉ូតូ មកគម្រាមកម្លាំងសណ្ដាប់ធ្នាប់ ឱ្យដោះលែងរថយន្តដែលបានឃាត់នោះ ជាបន្ទាន់។

ហេតុការណ៍នេះ ត្រូវកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បានឃើញ និងបានចុះទៅជួយទប់ស្កាត់បានទាន់ពេល ដោយបានដកហូតវត្ថុតាងមួយចំនួន មានឧបករណ៍ជក់គ្រឿងញៀន កាំភ្លើង​ខ្លីមួយដើម ទូរស័ព្ទដៃ២គ្រឿង និងសោរផ្ទះមួយចំនួន នៅជាប់នឹងខ្លួន៕