(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មូលនិធិជាតិជំនួយសង្គមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពនិវត្តន៍ជន ចំនួន ១០,០០៣,២០០រៀល ជូនដល់គ្រួសារសព លោក ទុយ ស៊ីវិល អតីតប្រធានសាខាពន្ធដារខេត្តរតនគិរី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៤៖៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ រយៈពេល៣ថ្ងៃ។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយ ដែលមានទំហំទឺកប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេលទទួលមរណភាព។ ដើម្បីទទួលបានប្រាក់គោលរបបនេះ ក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖

១៖ សេចក្តីចម្លងសំបុត្រមរណភាព
២៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣៖ សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤៖ អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ

បើមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕