(ភ្នំពេញ)៖​ ជាមួយនឹងភាពជោគជ័យ ក្នុងរយៈកាល១០ឆ្នាំកន្លងមក ដែលធ្វើឲ្យបុរី ប៉េង ហួត អាចឈរជើងយ៉ាងរឹងមាំក្នុងវិស័យ អចលនទ្រព្យ និងទទួលបានជោគជ័យជាបន្តបន្ទាប់។

កត្តាជោគជ័យនេះ គឺដោយសារតែ បុរី ប៉េង ហួត ទទួលបានការគាំទ្រ ពីអតិថិជនទាំងអស់។ ដូចនេះដើម្បីជាការថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ បុរី​ ប៉េង ហួត សូមផ្តល់ជូនកាតសមាជិក (Privilege Card) ដែលអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជូនដល់ អតិថិជនទាំងអស់ ដែលបានទិញផ្ទះពី បុរី ប៉េង ហួត។ ចំពោះកាតសមាជិក (Privilege Card) នេះផងដែរ ផ្តល់ជូនអត្ថប្រយោជន៍ ដល់អតិថិជន​ដូចជា ទទួលបានការបញ្ចុះតម្លៃ និងក្លាយជាអតិថិជន VIP ពីបុរី ប៉េង ហួត។

សូមអតិថិជនទាំងអស់របស់បុរី ប៉េង ហួត អញ្ជើញមកទទួលយក កាតសមាជិក (Privilege Card) នៅការិយាល័យលក់ បុរីប៉េង ហួត ដែលនៅជិតលោកអ្នកបំផុត ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នេះតទៅ។

ព័ត៌មានលម្អិតសូមទាក់ទង ទូរស័ព្ទលេខ៖ 098 226 555 / 098 213 555 / 098 816 777
បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ!