(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតជាមួយចៅៗ របស់សម្តេចជាច្រើនសន្លឹក អមដោយខ្លឹមសាររៀបរាប់អនុស្សាវរីយ៍ជាមួយចៅៗ ដែលសម្តេចធ្លាប់តែព ដឹកដៃ តែពេលនេះចៅខ្លះ ត្រូវឃ្លាតឆ្ងាយដោយសារការរៀនសូត្រ។

សម្តេចតេជោក៏បានបង្ហាញនូវការសង្ឃឹមថា សម្តេចនឹងអាចមានចៅទួត និងពចៅទួតនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយចៅៗជាច្រើនសន្លឹក អមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «កាលចៅនៅពីតូចចៅដណ្តើមគ្នាឱ្យតាព ឬឱ្យតាដឹកដៃ ឬដណ្តើមគ្នាមកនៅជិតតា។ ពេលចៅធំចៅកាន់តែឃ្លាតឆ្ងាយពីតា ដោយចៅជាប់រៀនសូត្រ។ ចៅកាន់តែកើនអាយុ តាយាយកាន់តែចាស់ នេះជាក្រឹត្យក្រមធម្មជាតិ កើត ចាស់ ឈឺស្លាប់ តែតាសង្ឃឹមថានឹងបានពចៅទួតនា ពេលខាងមុខទៀត»