(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ និងជាសះស្បើយ៤នាក់

២៖ លោក គីម ជុងអ៊ុន បង្ហើបថាកូរ៉េខាងជើង អាចនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩

៣៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីបំភ្លឺ តបនឹងរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានល្បួង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា

៤៖ កូរ៉េខាងជើង បង្កើតច្បាប់ថ្មី ដែលផ្តល់សិទ្ធិប្រើអាវុធនុយក្លេអ៊ែរទុកជាមុន ក្នុងករណីចាំបាច់

៥៖ លោក ស សុខា ប្រតិកម្មចំពោះផេកហ្វេសបុកមួយ ដែលយកវីដេអូប្រសាសន៍របស់លោកទៅផ្សាយខុសពីការពិតចេតនាញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង

៦៖ កងទ័ពឥណ្ឌា និងចិន ចាប់ផ្ដើមដកចេញពីតំបន់ព្រំដែន នៃជួរភ្នំហិម៉ាឡៃភាគខាងលិច

៧៖ ក្រសួងពាណិជ្ជកម្ម ណែនាំដល់អ្នកចែកចាយ និងផលិតផលថ្នាំជក់ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ក្រោយមានបណ្តឹង ពាក់ព័ន្ធនឹងចរាចរបារីក្លែងក្លាយ និងបន្លំម៉ាក

៨៖ អាមេរិកប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអ៉ីរ៉ង់ ដែលពាក់ព័ន្ធការផលិតដ្រូន និងការដឹកជញ្ជូនឱ្យរុស្ស៉ី

៩៖ គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០

១០៖ ព្រះមហាក្សត្រិយ៍ Elizabeth II គឺជាប្រមុខរដ្ឋនៃប្រទេសសរុបចំនួន១៥ គិតត្រឹមពេលទ្រង់សោយទិវង្គត

១១៖ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

១២៖ ប្រវត្តិរូបសង្ខេបរបស់ព្រះមហាក្សត្រិយ៍អង់គ្លេស Elizabeth ទី២

១៣៖ គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្តីព្រាងរាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣

១៤៖ ព្រះអង្គម្ចាស់ Charles ជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជា ព្រះមហាក្សត្រអង់គ្លេស

១៥៖ Fresh News ប្រកាសបើកវគ្គបង្រៀនថតរូបអាជីព, ចាប់ផ្តើមចុះឈ្មោះពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែតុលា

១៦៖ ព្រះមហាក្សត្រថ្មីរបស់អង់គ្លេស Charles ទី៣ គឺជានរណា?

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,១៧៨,៥៣៧នាក់, ដូសទី៣ចំនួន ១០,០៧៧,៦៥៣នាក់, ដូសទី៤ចំនួន ៤,១២៤,៨៩១នាក់ និងដូសទី៥ចំនួន ៧១៧,៥៩៧នាក់ (គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ ចិនប្រឈមនឹងវិបត្តិបច្ចេកវិទ្យាបន្ទះឈីបធ្ងន់ធ្ងរ បន្ទាប់ពីអាមេរិកចេញច្បាប់ហាមឃាត់ការនាំចេញកំពូលឈីប AI

២៖ ក្រុមហ៊ុន Honda និងក្រុមហ៊ុនចិនធំៗចំនួនពីរបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្មីលើទឹកដីប្រទេសចិន

៣៖ តើ Apple ជួបជម្លោះផ្លូវច្បាប់ធំៗលើម៉ាកយីហោ iPhone នៅតាមបណ្ដាប្រទេសណាខ្លះ?

៤៖ Dua Lipa, Kim Kardashian និងប្រពន្ធរបស់ Justin Bieber ជាតារាល្បីដំបូងគេ ចូលរួមរំលែកទុក្ខនៃការសោយទិវង្គត របស់ព្រះមហាក្សត្រិយ៍ Elizabeth II

៥៖ Netflix ផ្អាកការផលិតភាពយន្ត «The Crown» ជាបណ្តោះអាសន្ន បន្ទាប់ពីព្រះមហាក្សត្រិយ៍ Elizabeth II សោយទិវង្គត