(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង និងមន្ដ្រីរាជការជាច្រើនរូប អញ្ជើញថ្វាយបង្គំ និងសំណេះសំណាល ជាមួយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនាកម្ពុជា ព្រះឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកគ្រប់គ្រងដឹកនាំផ្ទាល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះធម្មធរអនុគណខណ្ឌ៧មករា សម្តេចព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គំ ដើម្បីសម្តែងនូវការគោរពពី សម្តេចព្រះធម្មធរ ក្នងឱកាសដែលលោកមកជាអភិបាលថ្មី នៃខណ្ឌ៧មករា។

នាឱកាសនោះ លោក ថេង សុថុល បានសម្តែងនូវការគោរព ចំពោះសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ដើម្បីសម្តែងនូវការគោរព និងទទួលយកការសហការ និងអនុវត្តដោយមិនអាចដាច់ចេញពីគ្នាបាន ទាំងពុទ្ធចក្រ និង អាណាចក្រ ពីសម្តេចព្រះធម្មធរ។

លោក ថេង សុថុល ក៏បានប្រគេននូវ កន្រ្តកផ្លែឈើ ព្រមទាំងបច្ច័យ ១លានរៀលផងដែរ៕