(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះបាញ់ទឹកលាងសម្អាតតាមដងផ្លូវ កើបដីខ្សាច់ ដែលហូរហៀរចេញពីរថយន្តដឹកខ្សាច់ និងកាប់ឆ្ការព្រៃ កាត់ស្មៅ ដែលដុះលៀនលយមកលើដងផ្លូវ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។

លោក ធឹម សំអាន បានបញ្ជាក់ថា ចំពោះការងារបាញ់ទឹកលាងសម្អាតតាមដងផ្លូវ កើបដីខ្សាច់ ដែលហូរហៀរចេញពីរថយន្តដឹកខ្សាច់ និងកាប់ឆ្ការព្រៃ កាត់ស្មៅ គឺកម្លាំងចុះធ្វើសកម្មភាពនេះ ជារៀងរាល់ថ្ងៃបន្តទៀត ។

លោកអភិបាលខណ្ឌ បានអំពាវនាវដល់ម្ចាស់ប្រកបអាជីវកម្មរថយន្តដឹកដី ដឹកខ្សាច់ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សុំធ្វើការគ្របឲ្យបានត្រឹមត្រូវ បាញ់លាងកង់ឡានឲ្យបានស្អាត មុននិងដឹកដីចេញពីការដ្ឋាន៕