(កណ្តាល)៖ ឆ្នាំនេះ ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន ប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចរៀបចំ ពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីនេះ ក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ផងដែរ៕