(តាកែវ)៖ នាថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកក្រៅប្រទេសនៃយុវជន និងសហការីផ្នែកក្រៅប្រទេស ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងក្រុមជនបង្គោលស្រុកពញាក្រែក បានអញ្ជើញចូលរួមដាំកូនឈើ សាកសួរសុខទុក្ខ នឹងពាំនាំយកអំណោយបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅឧទ្យានជាតិភ្នំតាម៉ៅ។

ក្រុមការងារបានជួបផ្ទាល់ជាមួយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដឹកនាំបញ្ជាផ្ទាល់នៅទីនោះ៕