(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា នេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.)២០១៩-២០២៣។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិ វឌ្ឍន៍ជាតិ ២០១៩-២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈ ពេលពីរឆ្នាំកន្លះ ហើយមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផល នៃការអនុវត្ត ផែនការជាតិជាសាធារណៈ។

របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣នេះ មានគោលបំណងសំខាន់ចំនួន២រួមមាន៖ ទីមួយ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និង បញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិ វឌ្ឍន៍ ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធ សាស្រ្ត អភិវឌ្ឍន៍ជាតិពីខែ មករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ និងទីពីរ ដើម្បីពិនិត្យមើលឡើង វិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័ន ដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោល នយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដា លនៃមេរោគកូវីដ-១៩។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់ របស់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ ខ្លឹមសារក្នុងជំពូកនីមួយៗរបស់របាយការណ៍ពាក់កណ្ដាល អាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣នេះ ដូចខាងក្រោម៖

* ជំពូកទី១៖ ជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាល អាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្ត នៃការរៀបចំ ផងដែរ។

* ជំពូកទី២៖ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និង ដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនា សម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរ នៃសេដ្ឋ កិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។

ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមក ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។

* ជំពូកទី៣៖ គឺជាជំពូកសំខាន់របស់របាយការណ៍នេះ ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែល ក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាល ទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។

* ជំពូកទី៤៖ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្តសម្រាប់ពាក់អាណត្តិ ដែលនៅ សល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបាន លើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំង នេះ នឹងរួមទាំងការដោះស្រាយ និងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការ រីរាលដាលនៃកូវីដ-១៩។

* ជំពូកទី៥៖ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេច បាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ របាយការណ៍នេះ បានធ្វើ ចំណោលអំពីតម្រូវការធនធានសម្រាប់រយៈពេល អាណិតកាលពីរឆ្នាំកន្លះដែលនៅសល់ (ខែកក្កដា ឆ្នាំ២០២១ ដល់២០២៣) ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្បទានដោយធន ធានក្នុងស្រុក និងធនធានក្រៅប្រទេសព្រមទាំងការវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជន។

* ជំពូកទី៦៖ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែក លើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ បញ្ជីសូចនាករសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ ត្រូវប្រើប្រាស់សម្រាប់វាតម្លៃលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ តាមវិស័យ តាមឆ្នាំនីមួយៗ។

* ជំពូកទី៧៖ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំង មូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕