(ព្រះសីហនុ)៖ ករណីអគ្គីភ័យមួយបានកើតឡើងនៅយប់ថ្ងៃទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅ ចំណុចអគាមួយកន្លែង ក្នុងបន្ទប់ជាន់ទី៥ នៅជិត ឆ្នេរអូត្រេះ (ឆៃណាថោន) ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បណ្តាលមកពីទុស្សេខ្សែភ្លើង។

បើតាមសមត្ថកិច្ចមូលហេតុគឺបណ្តាលមកពីទុស្សេខ្សែភ្លើ ង បណ្ដាលឱ្យ ឆេះបន្ទប់ ចំនួន២ នៅជាន់ទី០៥ និងជាន់ទី០៦ បន្ទប់លេខ៥១៩ និង៦១៩ និងឆេះសម្ភារៈមួយចំនួនរួមមាន៖ សំលៀកបំពាក់ ពួក ខ្នើយ ភួយ នឹងមិនមានអ្នករងរបួសទេ។

ប្រភពដដែលបានបន្តថា ប្រតិបត្តិកាពន្លត់អគ្គីភ័យនេះ បានប្រើប្រាស់ឡានទឹកមាន ចំនួន០៥គ្រឿង ទើបជួយអន្តរាគមន៍អាចពន្លត់បានទាំងស្រុងទៅវិញ៕