(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៧៨,៥៣៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦០,១៦៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៥,៦៣៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៧,៣៤៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២២,១៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦៣,២១៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,០៧៧,៦៥៣នាក់, ដូសទី៤ចំនួន ៤,១២៤,៨៩១នាក់ និងដូសទី៥ចំនួន ៧១៧,៥៩៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕