(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញអំពីសមិទ្ធផលជាច្រើនរបស់ក្រសួងបរិស្ថាន ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

បើតាមលោក នេត្រ ភក្ដ្រា តាមរយៈផែនការអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តការងារកំណែទម្រង់ និងសម្រេចបានការងារជាច្រើនក្នុងដំណើរឆ្ពោះទៅកសាងឲ្យបាននូវរដ្ឋបាលទំនើបមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការអភិវឌ្ឍរបស់សង្គម ក៏ដូចជាបរិការណ៍តំបន់និងពិភពលោក សំដៅធានាសម្រេចបាននូវបេសកកម្មរបស់ខ្លួនតាមសសរស្តម្ភទាំង៤គឺ៖

*ទី១៖ ការធ្វើទំនើបកម្មស្ថាប័ន
*ទី២៖ កិច្ចគាំពារបរិស្ថាន
*ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ
*ទី៤៖ ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាពដោយឆ្ពោះទៅរកចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ហើយគុណភាពបរិស្ថាន និរន្តរភាពបរិស្ថាន ត្រូវបានធានា។

សូមទស្សនាវីដេអូ នៃការធ្វើបទបង្ហាញរបស់លោក នេត្រ ភក្ដ្រា ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖