(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន១៩នាក់ និងជាសះស្បើយ២៨នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៥៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៣២១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕