(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២- ២៦ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន១៦គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៥គ្រឿង និងចង្កូតស្តាំ ១គ្រឿង។

រថយន្តទាំង ១៦គ្រឿងនោះរួមមាន៖

១៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ទំហំស៊ីឡាំង 2400 CC
២៖ រថយន្តទេសចរណ៍ម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំ2005 ពណ៍ស ស្លាកលេខ ភ្នំពេញ 2BL-2909
៣៖ រថយន្តទេសចរណ៍ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំ2007 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AE-2128
៤៖ រថយន្តទេសចរណ៍ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំ2010 ពណ៍ស ស្លាកលេខ បាត់ដំបង 2B-5168
៥៖ រថយន្តទេសចរណ៍ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំ2010 ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AI-3138
៦៖ រថយន្តទេសចរណ៍ម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2011 ពាក់ស្លាកលេខ ភ្នំពេញ 2BC-9893
៧៖ រថយន្តទេសចរណ៍ម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ2004 ពាក់ ស្លាក លេខ ភ្នំពេញ 2AK-9980
៨៖ រថយន្តទេសចរណ៍ម៉ាក LEXUS GS300 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AL-4196
៩៖ រថយន្តដឹកទំនិញធុនតូចម៉ាក ISUZU D-MAX ចង្កូតស្ដាំ ឆ្នាំ2008 ពណ៍ស ស្លាកលេខ ចង្កូតស្ដាំ KP-0820
១០៖ រថយន្តទេសចរណ៍ម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ2009 ពណ៍ក្រហម ស្លាកលេខភ្នំពេញ 2AZ-3764
១១៖ រថយន្តទេសចរណ៍ម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ2007 ពណ៍ក្រហម ស្លាកលេខសៀមរាប 2A-8619
១២៖ រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3000 CC
១៣៖ រថយន្តម៉ាក Lexus RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល២០០៤
១៤៖ រថយន្តម៉ាក Lexus RX400h ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំម៉ូដែល២០០៦
១៥៖ រថយន្តម៉ាក Lexus RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៨ កម្លាំងសេស ៣៣០០ CC
១៦៖ រថយន្តម៉ាក Lexus RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៧ កម្លាំងសេស ៣៣០០ CC

សូមជម្រាបដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២មក បានអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កួតឆ្វេង ដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបានត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕