(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ខ្នងផ្ទះទី២០៧ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជូនអតីត យុទ្ធជននៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី សេង សុផាន់នី អាយុ៥០ឆ្នាំ មានកូនក្នុង បន្ទុកចំនួន៤នាក់ ប្រកបមុខរបធ្វើជាកម្មករសំណង់និងបម្រើការងារនៅតាមផ្ទះផងដើម្បីបានប្រាក់ចិញ្ចើមកូន។ ដោយជីវភាពលំបាកខ្វះខាតទើបលោកស្រីគ្មាន លទ្ធភាពក្នុងការសាងសង់ផ្ទះរស់នៅឲ្យបាន សមរម្យនៅលើដីដែលខ្លួនមាន។

ដោយឃើញពីការលំបាកនេះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៧ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតបតដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់សូមរួមគ្នា ចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីភាព សុខដុមរមនារបស់យើងទាំងអស់គ្នា និងត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះផងដែរត្រូវចេះអនាម័យជុំវិញផ្ទះដើម្បីសុខភាពល្អរួមទាំងការ បន្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី ៤និង ដូសទី៥ ឲ្យបានគ្រប់ៗគ្នា។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៉ីអ៉ីវ ចំនួន ២យួរ និងថវិកាមួយចំនួនផងដែ៕