(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសន្និបាទ គណកម្មាធិការកណ្តាលវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានអចិន្ត្រៃយ៍គណបក្ស និងបានការសម្របសម្រួលពីលោក ម៉ម សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុវត្តបទបញ្ជារបស់លោកសាស្ត្រាចារ្យ ជា តារា ប្រធានអនុគណៈ កម្មការ ក.២៦.១១ សមាជិកសមាជិកានិស្សិតនៃអនុគណៈកម្មការ ក.២៦.១១ មជ្ឈមណ្ឌល បណ្ដុះ បណ្ដាល ក្រោយ បរិញ្ញា បត្រ នៃសាកលវិទ្យាល័យការពារជាតិ បានទៅបំពេញទស្សនកិច្ចសិក្សា នៅវិមាន៧មករា (គ៨៥)។

ធ្វើសេចក្តីរាយការណ៍ក្នុងឱកាសនោះ លោកបណ្ឌិត វ៉ា មុនី ប្រធានប្រតិភូនិស្សិត បានថ្លែងថា ក្នុងនាម សមាជិកសមាជិកានៃអនុគណៈកម្មការ ក.២៦.១១ ដែលមានលោកសាស្ត្រាចារ្យ ជា តារា ជាប្រធាន សូមគាំទ្រទាំងស្រុង និងអនុវត្តជាដាច់ខាតតាមសេចក្តីសម្រេចចិត្តរបស់សន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ពិសេសប្រសាសន៍ណែនាំដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកជាសាកលវិទ្យាធិការ ក្នុងនាមថ្នាក់ដឹកនាំ ក.២៦.១១ សូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សូមគោរពជូនពរបវរមហាប្រសើរ សិរីមង្គល វិបុលសុខជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ មានជន្មាយុយឺនយូរ សម្រេចបានដោយជោគជ័យក្នុងការដឹកនាំយើងខ្ញុំ ទាំងអស់គ្នា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅនិងភក្តីភាពដ៏ស្មោះស្ម័គ្រអស់ពី ដួងចិត្ត ចំពោះសម្តេចតេជោដែលជាស្ថាបនិកនៃសន្តិភាព ផ្តើមចេញពីពលីកម្មដ៏ឧតុង្គឧត្តមក្នុងការ ដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចតេជោបានបន្តតស៊ូលះបង់សព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត បញ្ញាញាណ មិនគិតពីអាយុជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ប្រែពីប្រទេសដែលញាំញីដោយសង្គ្រាមរ៉ាំរ៉ៃ ក្លាយជា ឯកភាពជាតិ មានអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញដោយនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

នៅក្នុងព្រឹត្តិការណ៍តំបន់ប្រាសាទព្រះវិហារឆ្នាំ២០០៨ សម្តេចតេជោបានដាក់ចេញនូវបទបញ្ជាដ៏មាន ប្រសិទ្ធភាព ការពារបាននូវបូរណភាពទឹកដី សម្រេចជោគជ័យលើវិស័យយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ប្រែក្លាយជាព្រំដែនសន្តិភាព។

ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន សម្តេចតេជោបានធ្វើសព្វគ្រប់បែបយ៉ាងប្រកបដោយ បញ្ញាញាណ ញាណដឹងមុន ប្រៀបបាននឹងទេវតាចាប់ជាតិ វាយបំបាក់បានទាន់ពេលវេលាសកម្មភាព ក្បត់ជាតិ ពពួកអគតិដែលប៉ុនប៉ងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ទទួលបាននូវ បេះដូងគាំទ្រដ៏បរិសុទ្ធពីគ្រប់ស្រទាប់ ពិសេសកម្មករ កសិករ គ្រួសារអតីតយុទ្ធជន។ ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ ដែលឆ្លងរាលដាលជាសាកល សម្តេចតេជោបានខឹតខំប្រឹងប្រែងដោយ មិនខ្លាចនឿយហត់ ដឹកនាំប្រយុទ្ធប្រឆាំងដោយជោគជ័យ ដើម្បីសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន។

យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយគោរព អរគុណសន្តិភាព! អរគុណសម្តេចតេជោស្ថាបនិកសន្តិភាព និងសូមគាំទ្រទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រមទាំងគាំទ្របេក្ខភាពលោក មេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

ជារួមគឺ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាគាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តគ្រប់គ្រងអំណាចជាអមតៈសម្រាប់អ្នកជំនាន់ទី២ មិនអាចខ្វះបានបេក្ខភាពលោកមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគត គិតទាំងការបន្តវេនជំនាន់ទី៣ ទី៤ និងជារៀងរហូត ត្រូវតែស្ថិតនៅក្នុងដៃក្នុងជួរគណបក្សប្រជាជនកម្ពុជា ដោយភាពរឹងមាំ ម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ បម្រើជាតិនិងប្រជាជន។

លោក វ៉ា មុនី បានបញ្ជាក់ថា អនុគណៈកម្មការ ក.២៦.១១ ដឹកនាំដោយលោកសាស្ត្រា ចារ្យ ជា តារា បានដឹកនាំកំណែទម្រង់លើគ្រប់វិស័យ ដើម្បីប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការងារបណ្តុះបណ្តាល ដាក់ចេញនូវគោលដៅសំខាន់២៖

ទី១.ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ

និងទី២.ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីគោលជំហរទស្សននយោបាយចំទិស ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រតិភូនិស្សិតបានស្តាប់បទឧទ្ទេសនាមរបស់លោក តុង លីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិមាន៧មករា អំពីស្ថាបត្យកម្មសំណង់វិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាដ៏ធំស្កឹមស្កៃពោរពេញដោយប្រណីតភាព ស្ថិតកណ្តាលរាជធានីភ្នំពេញក្នុងយុគសម័យ នៃការអភិវឌ្ឍ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។

ប្រតិភូនិស្សិត ទទួលបានការស្វាគមន៍ដ៏កក់ក្តៅ និងការណែនាំចង្អុលបង្ហាញពីលោកស្រី មាស ស្រីមុំ អំពីវត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាវិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាពជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋឲ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។ អរគុណសម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងអរគុណសមាជិកសមាជិកានៃគណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំយើងខ្ញុំទាំងអស់គ្នាក្នុងការកសាងប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕